លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា ការដាក់ USAID ទៅក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេសអាមេរិកនឹងប៉ះពាល់ពីរបៀបនៃការផ្តល់ជំនួយ និងបរិមាណនៃការផ្តល់ជំនួយដែលផ្តោតទៅលើការងារមនុស្សធម៌ និងការងារអភិវឌ្ឍន៍។ លោកប្រាប់វីអូអេថា៖ «ហេតុនេះហើយ ការទាញយក USAID មកដាក់នៅក្រោម State Department [ក្រសួងការបរទេសអាមេរិក] នឹងធ្វើឱ្យមានការបាត់បង់នូវឯករាជ្យភាពនៃការផ្តល់ជំនួយដែលផ្តោតទៅលើការងារមនុស្សធម៌ និងការអភិវឌ្ឍ»។ លោកបន្ថែមថា ការផ្តល់ជំនួយរបស់អាមេរិកនៅពេលអនាគតអាចមានលក្ខខណ្ឌច្រើន ជាពិសេសលក្ខខណ្ឌផ្នែកនយោបាយ និងការទូត។ លោកបន្ថែមថា៖ «បើសិនជាគម្រោងនៃការទាញយកស្ថាប័ន USAID មកដាក់នៅក្រោមឆត្រ US State Department ហ្នឹងបានជោគជ័យមែន ខ្ញុំគិតថា ប្រទេសទាំងអស់ទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាយើងផង នឹងរឹតតែពិបាកនៅក្នុងការទទួលបានជំនួយពីសហរដ្ឋអាមេរិក ជាពិសេសការបាត់បង់មួយផ្នែកទៅលើផ្នែកជំនួយមនុស្សធម៌ និងការអភិវឌ្ឍ»។ អត្ថបទទាំងមូល៖ https://khmer.voanews.com/a/observers-in-cambodia-say-us-will-use-its-aid-for-political-gain-after-brining-usaid-under-state-department/7960933.html
Read More
Increased Professional Help Needed to Address Rise in Suicides and Mental Health Issues in Cambodia
Pa Chanroeun, President of Cambodian Institute for Democracy, noted that people are starting to pay attention to mental health issues with many seeking help. “To address and treat these problems, there should be more professionals and experts to provide proper service and respond to the needs of people based on their mental health matter,” he […]
Read More
Authorities Warn of Five-Year Maid Service Scam
Pa Chanroeun, President of the Cambodian Institute for Democracy, urged citizens to be cautious before carrying out any transactions online without knowing the identity of the company or recipient. “Citizens should not trust others easily, especially for transactions via online platforms, without meeting the face of the real partnership company or business owner who provides […]
Read More