កម្មវិធីបោះជំរំយុវជន៖ យុវទូតសេរីភាពការបញ្ចេញមតិ (Youth Democracy Camp: Youth Ambassador for Freedom of Expression)

វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) សូមប្រកាសជ្រើសរើសយុវជនចំនួន ៥០រូប ចូលរួមកម្មវិធីបោះជំរំយុវជន “យុវទូតសេរីភាពការបញ្ចេញមតិ”។

.
*គោលបំណង
១) បង្កើនការយល់ដឹងរបស់យុវជនអំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងតួនាទីរបស់យុវជនក្នុងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។
២) ដើម្បីបង្កើនជំនាញដល់យុវជនពីរបៀបសរសេអត្ថបទវិភាគ ការផលិតវីដេអូអប់រំខ្លី ឬផលិតកម្មវិធីផតខាស់ (Podcast) ជជែកអំពីបញ្ហាសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ ដើម្បីលើកកម្ពស់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។
៣) ដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការពារ និងការលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ជាពិសេសសេរីភាពការបញ្ចេញមតិ ក៏ដូចជាការចូលរួមផ្នែកនយោបាយនៅកម្ពុជា។
.
*អំពីកម្មវិធីបោះជំរំ
១) កាលបរិច្ឆេទ៖ ថ្ងៃទី០៧-១០ ខែមីនា ឆ្នាំ២០២៤
២) ទីកន្លែងបោះជំរំ៖ ឧទ្យាជាតិគិរីរម្យ
៣) ការចូលរួមដោយឥតគិតថ្លៃ
៤) ការចំណាយលើការស្នាក់នៅ, ការធ្វើដំណើរ និងម្ហូបអាហាររបស់សិក្ខាកាមនៅក្នុងកម្មវិធីបោះជំរំគឺជាបន្ទុករបស់ CID
៥) ក្រោយបញ្ចប់កម្មវិធីបោះជំរំ សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការចូលរួមកម្មវិធី
៦) កម្មវិធីក៏មានបណ្តុះបណ្តាលពីរបៀបសសេរអត្ថបទវិភាគ ការផលិតវីដេអូអប់រំខ្លីៗ និងការផលិតកម្មវិធីផតខាស់ (Podcast) ដោយសិក្ខាកាមនឹងមានឱកាសបោះពុម្ពផ្សាយអត្ថបទវិភាគ និងផ្សព្វផ្សាយវីដេអូអប់រំ ក៏ដូចជាទទួលបានកញ្ចប់ថវិកាគាំទ្រខ្នាតតូចសម្រាប់ការផលិតទាំងនោះផងដែរ។
.
*លក្ខខណ្ឌនៃការជ្រើសរើស៖
១) យុវជន សិស្សនិងនិស្សិតដែលមានអាយុចន្លោះពី ១៥-៣០ ឆ្នាំ
២) មានពេលវេលាគ្រប់គ្រាន់ចូលរួមយ៉ាងពេញលេញនិងសកម្មក្នុងសកម្មភាពនានានៃកម្មវិធីបោះជំរំ
៣) មានភាពស្វាហាប់ក្នុងការងារជាក្រុម និងមានទំនួលខុសត្រូវ, ទទួលខុសត្រូវ, សុចរិតភាព, ចិត្តទូលាយ
៤) ចេះប្រើប្រាស់អ៊ីនធឺណិត អ៊ីមេល និងឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គម
៥) តាំងចិត្តក្នុងការចែករំលែក និងរៀនសូត្រពីអ្នកដ៏ទៃក្នុងពេលបោះជំរំ និងសហគមន៍របស់ខ្លួន
៦) មានចំណាប់អារម្មណ៍ខ្ពស់ក្នុងការសិក្សាអំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពការបញ្ចេញមតិ និងតួនាទីរបស់យុវជនក្នុងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ
៧) មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសរសេរអត្ថបទវិភាគ ផលិតវីដេអូអប់រំខ្លីៗ ឬផលិតកម្មវិធីផតខាស់ (Podcast) ជជែកអំពីបញ្ហាសង្គម សេដ្ឋកិច្ច វប្បធម៌ បរិស្ថាននិងនយោបាយ ដើម្បីលើកកម្ពស់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។
.
*ដាក់ពាក្យចូលរួមតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/ENx8RSdeaL1pCp5w7
*ឈប់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៥ ល្ងាច។
*សម្រាប់ព័ត៌មានបន្ថែម, សូមទាក់ទងតាម info@cid.asia ឬទូរស័ព្ទ/តេឡេក្រាម +855 66 703 829។